ចែករម្លែក


ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ពី​ផ្លូវជាតិ​លេខ​១ ទៅ​តំបន់​អភិវឌ្ឍន៍​កោះនរា និង​ពី​កោះនរា ទៅ​ទីក្រុង​រណប​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ស្អែក​នេះ​។​


​យោងតាម​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ផ្ញើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ថ្ងៃទី​៨​ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថាៈ ក្រុមហ៊ុន OCIC បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​កោះនរា ដែលមាន​ទីតាំង​ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តាមរយៈ​លិខិត​លេខ ១០៨៥ សជណ​.​កស ចុះ​ថ្ងៃទី ២៨ ខែតុលា​ឆ្នាំ ២០១៨ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​រួចហើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បើក​ការដ្ឋាន សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ពី​ផ្លូវជាតិ​លេខ​១ ទៅ​កោះនរា និង​ពី​កោះនរា ទៅ​កោះ​ពេជ្រ​


លិខិត​បន្តថាៈ តាម​ផែនការ ក្រុមហ៊ុន នឹង​ស្ថាបនា​ស្ពានបេតុង ខ្សែកាប​ចំនួន ១ ខ្សែ ដើម្បី​ត​ភ្ជាប់​ទីក្រុង​កោះ​ពេជ្រ ទៅ​គម្រោង​អភិវឌ្ឍន៍​កោះនរា​។ នៅពេល​សាងសង់​រួច ស្ពាន​នេះ នឹងចូលរួម​ចំណែក​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅ​ស្ពាន​ព្រះមុនីវង្ស បាន​មួយកម្រិត​ធំ ហេតុនេះ ដើម្បី​ជួយ​សម្រួល​ដល់​ការស្ថាបនា​ស្ពាន​នេះ ក្រុមហ៊ុន OCIC ស្នើសុំ​គោលការណ៍ ទៅ​នាំចូល​សម្ភារ និង​គ្រឿងចក្រ​មួយចំនួន ដែលមាន​តម្លៃ​សរុប ៤០,៨៨ លាន​ដុល្លារ ដោយ​ពន្ធ និង​អាករ​ផ្សេងៗ ជា​បន្ទុក​របស់​រដ្ឋ ហើយនឹង​ដឹក​មកកាន់​រាជធានី​ភ្នំពេញ តាម​មាត់ច្រក​អន្តរជាតិ​នានា ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បើក​ការដ្ឋាន សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ពី​ផ្លូវជាតិ​លេខ​១ ទៅ​កោះនរា និង​ពី​កោះនរា ទៅ​កោះ​ពេជ្រ​


​គួរ​បញ្ជាក់ថា ក្រុមហ៊ុន OCIC គ្រោង​នឹង​សាងសង​ទីក្រុង​រណប​ថ្មី​លើ​ផ្ទៃដី​ជាង ១០០ ហិកតា ស្ថិតនៅតាម​ដង​ទន្លេ ចាក​ចេញពី​តំបន់​កោះនរា ទៅកាន់​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ គម្រោង​នេះ នឹងត្រូវ​រៀបចំ​អភិវឌ្ឍន៍ ដូច​ទីក្រុង​កោះ​ពេជ្រ នាពេល​បច្ចុប្បន្ន ដោយមាន​ការសាងសង់​ស្ពាន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​កំសាន្ដ នៅ​ទីនោះ​ផងដែរ​។ ទីក្រុង​រណប​ថ្មី​នេះ នឹងត្រូវ​ចាក់​ខ្សាច់​បំពេញ នៅតាម​ជួរ​មាត់ទន្លេ ចាប់ពី​តំបន់​កោះនរា អូស​ស្របតាម​ទន្លេតូច​ឆ្ពោះទៅ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​នាពេល​កន្លងមក ក្រុមហ៊ុន បានធ្វើ​ការសិក្សា លើ​ជម្រើស​ចំនួន​២ ទាក់ទង​នឹង​ការសាងសង់​ស្ពាន​ត​ភ្ជាប់ ពី​កោះ​ពេជ្រ ទៅកាន់​កោះនរា ដោយ​ទី​១ ជាការ​សាងសង់​ស្ពាន​ឆ្លងកាត់ ពីលើ​ទឹកទន្លេ ដែល​គ្រោង​ចំណាយ​ថវិកា ប្រហែល ៦០ លាន​ដុល្លារ និង​ទី​២ សង់​ផ្លូវ​កាត់​ក្រោម​ទន្លេ ដែលមាន​តម្លៃ​ប្រមាណ ២០០ លាន​ដុល្លារ​៕៊/R

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បើក​ការដ្ឋាន សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ពី​ផ្លូវជាតិ​លេខ​១ ទៅ​កោះនរា និង​ពី​កោះនរា ទៅ​កោះ​ពេជ្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម