Cambodia

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៨​នៅ​និង​កែលម្អ​ស្ទឹង​សៀមរាប​

​ដោយៈ​តារា​រិ​ទ្ធ​-​គូលែន​/​សៀមរាប​:​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណា​ចក្រ​កម្ពុជា​បាន​អ​ញ្ចើ​ញ​ជា​អធិបតីភាព​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទាំង​៣ ខ្សែ នៅ​ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ២០២០ ។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិ ន្ត្រៃ​យ៍​នៃ​គណៈកម្មការ​អន្តរក្រសួង​សាងសង់​ផ្លូវ​នេះ បានឱ្យដឹងថាៈ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​មាន​ប្រវែង​សរុប ១០៨.៧៤​គីឡូ ម៉ែត្រ​ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា ជាង​៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់ ការងារ ចាំបាច់ ក្នុងការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ដែល​នៅក្រៅ គម្រោង សាងសង់ ខ្សែ​ផ្លូវ ទាំង ៣៨ នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ថា​ទីក្រុង​សៀមរាប​បាននិងកំពុង​ប្រែក្លាយ​រូបរាង​ជាទី​ក្រុង​ទំនើ ប​និង​ទេសចរណ៍​ដ៏​មាន​សក្តា​នុព ល ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល អភិ វ​ឌ្ឍ ជាតិ​ជា គោលដៅ ទេសចរ ណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​និង​ធម្ម ជាតិ ។

​លោក​ទេសរដ្ឋមន្ត្រី​បានឱ្យដឹង​ផងដែរ​ថាគ​ម្រោ​ង​នេះ​នឹង ប្រើប្រាស់​រយៈពេល​១៣​ខែ​ដែល គ្រោង នឹង​បញ្ចប់ ការសាងសង់ នៅ​ចុង ឆ្នាំ ២០២១ ខាងមុខនេះ​។ ផ្លូវ​ទាំង ៣៨ ខ្សែ​នេះ​ត្រូវបាន​បែងចែក​ជា ៤​ប្រភេទ​រួមមាន​៖

​ប្រភេទ​ទី​១៖ ជា​ផ្លូវ​ដែល​ស្ថិតក្នុង​តំបន់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​ល្អ​ត្រូវ​ជួសជុល ដោយ​អ៊ុត​ក្រាល​បេតុង​កៅស៊ូ AC (Asphalt Concrete) កម្រាស់ ៥ ស​.​ម ឡើងវិញ​(Overlay)​។​
​ប្រភេទ​ទី​២៖ ជា​ផ្លូវ​ដែល​ស្ថិតក្នុង​តំបន់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​មិនល្អ​ត្រូវ​សា ង​សង់​ថ្មី​ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​ម្រា​ស់​២០​ស​.​ម រួច​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៧ ស​.​ម ពីលើ​។​
​ប្រភេទ​ទី​៣៖ ជា​ផ្លូវ​ដែល មិន​ស្ថិត នៅ​តំបន់​មាន​ភ្ញៀវទេសចរ​ធ្វើ​ដំ ណើ​រ​ច្រើន​នឹងត្រូវ សាង សង់ ថ្មី ដោយ​ចាក់​ក្រាល​បេតុង សរសៃ ដែក​កម្រាស់ ២០​ស​.​ម​។​
​ប្រភេទ​ទី​៤៖ ជា​ផ្លូវ​វាង​ក្រុង​ដោយ​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​នៅ​ល្អ នឹងត្រូវ​ជួសជុល អ៊ុត ក្រាល បេតុង​កៅស៊ូ AC ឡើងវិញ ចំណែក​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ មិន ល្អ នឹងត្រូវ​សាងសង់ ថ្មី​ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក កម្រាស់ ២៥​ស​.​ម​។​

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹង​ទៀតថា ខ្សែ​ផ្លូវ ទាំង ៣៨​ខ្សែ នេះ នឹង មាន រៀបចំ បណ្តាញ លូទឹក​ភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធ ការពារ ទឹក ជំនន់ បញ្ចៀស ការ​ជន់​លិច​ទីក្រុង រៀប ខឿន​ចិញ្ចើម ផ្លូវ និង​បង្គោល ភ្លើង​បំភ្លឺ​ផ្លូវ ហើយ​ព្រមទាំង​បាន គិតគូរ​ពី ទិ​ដ្ឋ ភាព​ផ្សេងៗ​ទៀត​មាន​ជាអាទិ៍​ដូច ជា​៖​បណ្តាញ ខ្សែកាប ប្រព័ន្ធ បញ្ជូន អគ្គិសនី ផ្លូវ ថ្មើ ជើង​, ផ្លូវ​សម្រាប់​ជនពិការ​, ផ្លូវ​ជិះ​កង់​, ចំណតរថយន្ត​, ផ្លាកសញ្ញា​និង​គំនូស​សញ្ញា​ចរាចរ ណ៍​, ប្រព័ន្ធ កាមេរ៉ា​សុវត្ថិភាព​, សួន ច្បារ និង​ការដាំ​ដើមឈើ​លម្អ​ផ្លូវ​ជា ដើម​។

​គម្រោង សាងសង់ ខ្សែ​ផ្លូវ​ទាំង ៣៨ ខ្សែ​នឹងត្រូវ អនុវត្ត​ការសាងសង់​ដោ យ​អង្គភាព​ចំនួន ៨ រួមមាន​៖ កង វិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់​នៃ​នាយកដ្ឋាន​វិស្វកម្ម​, កងវិស្វកម្ម​សម្តេច​តេ​ជោ​ខេត្តសៀមរាប​, កងវិស្វកម្ម​តេ​ជោ​ហ៊ុនសែន​សៀមរាប​, អគ្គនាយកដ្ឋាន សាធារណការ​, អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​,​នាយកដ្ឋាន​គ្រឿងចក្រ និង ស្ថាបនា​ផ្លូវ​, នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់ និង​មន្ទីរ​សា​ធា រណការ​និង​ដឹកជញ្ជូន​ខេត្ត​សៀម រាប​។​

​លោក​ទេសរដ្ឋមន្ត្រី​បានបង្ហាញ​ក្តី​រំពឹងថា​ក្រោយពី​បញ្ចប់​ការ​សាង សង់​គម្រោង​នេះ​នឹង​ដើរតួ ជា ហេ​ដ្ឋា រចនាសម្ព័ន្ធ ប្រទាក់ ក្រឡា គ្នា ត​ភ្ជាប់ ទីប្រជុំជន ទៅ​ជាយក្រុង​និង​ត​ភ្ជាប់​ទៅកាន់​តំបន់​ទេសចរណ៍​សំខាន់ៗ និង បណ្តាញ ខ្សែ​ផ្លូវជាតិ​នានា​សំ ដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរ ណ៍​ក្នុង​ទីក្រុង​ជំរុញ កំណើន ដឹក ជញ្ជូន​ទាក់ទាញ វិនិយោគិន ធុរជន និង​ភ្ញៀវទេសចរ ជាតិ -​អន្តរជាតិ ដែល ជា ការរួមចំណែក ក្នុងការ ជំ រុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់ តែ​រីកចម្រើន​នៅក្រោយ វិបត្តិ នៃ ជំងឺ​កូ​វីដ​-១៩៕​

Football news:

Neuer will play in a rainbow-colored armband in support of sexual minorities-victims of the Nazis
Dinamo Zagreb-federations: 14 Dynamo players brought the team silver at the 2018 World Cup, and in response, the judges kill us. You are not worried about Croatian football
Tuchel on the zeros with Wolverhampton: If we play like this, the result will come. I liked it
Nuno on the draw with Chelsea: We understood that we would not have much possession
Messi broke Barcelona's record for the number of games in the Spanish Cup
Martin Edegor: Arteta seems to me a top coach, I like his ideas
Napoli has full confidence in Gattuso. The club has released an official statement