Cambodia

សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បង្វិល​ថវិកា ៥​លាន​ដុល្លារ​សល់​ពី​ការស្ថាបនា​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ មក​កែលម្អ​ដងស្ទឹង​សៀមរាប​

ដោយ​: តារា​រិ​ទ្ធ / សៀមរាប​: សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​អ​ញ្ចើ​ញ​ជា​អធិបតីភាព​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែវិច្ឆិកា​២០២០​នេះ បានប្រកាស​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ថវិកា​ចំនួន​៥​លាន​ដុល្លារ ដើម្បី​កែលម្អ​ដងស្ទឹង​សៀមរាប​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា កូ​វីដ​១៩​មិនអាច​រារាំង​នូវ​ដំណើរការ​របស់​យើង​បាន​ទេវា​មិនអាច​បញ្ឈប់​នូវ​កិច្ចប្រឹងប្រែង​របស់​យើង ក្នុងការ​ស្ថាបនា​ផ្លូវ​ទាំងនេះ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​កាលពី​ថ្ងៃទី​៤​ខែកញ្ញា ២០២០ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ស​ម្តេ ចខ​បានប្រកាស​អំពី​ការបញ្ចុះ​ថវិកា​ក្នុង​រង្វង់​ពី ១០០ ទៅ ១៥០​លាន​ដុល្លារ ដើម្បី​សាងសង់​នៅ​ផ្លូវ​ចំនួន ៣៨ ខ្សែ​សម្រាប់​ទីក្រុង​សៀមរាប​។ បន្ថែម​លើ​នោះ ដោយមាន​ការសិក្សា​ជាក់លាក់​របស់លោក ជា សុផារ៉ា ទៅលើ​បញ្ហា​ការកែលម្អ​ដងស្ទឹង​សៀមរាប​របស់​ថ្ងៃនេះ​ក៏មាន ការបង្កើត​ឲ្យ​មាននូវ​ការដ្ឋាន​មួយ ទៀត​សម្រាប់​ការកែលម្អ​ដងស្ទឹង​សៀមរាប​ទាំងសងខាង​ស្ទឹង​ប្រវែង ៨៤៤០ ម៉ែត្រ ដើម្បី​ឲ្យ​ក្លាយទៅជា​កន្លែង​នៃ​ការដើរ​កម្សាន្ត​របស់​ប្រជា ពលរដ្ឋ​ក៏ដូចជា​ទេសចរណ៍​ដែល​មកកាន់​ខេត្តសៀមរាប​របស់​យើង​នេះ​។

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បន្ទាប់ពី​ជិត​បញ្ចប់​ការ ដ្ឋា​ន​នៅ​ខេត្ត​ព្រះសីហនុ​ដែល​យើង​ចំណាយ​ទុន​ប្រមាណ​ជិត ៣០០​លាន​ដុល្លារ យើង​ក៏ត្រូវ​បញ្ចុះ​ទុន​បន្ថែម​មក​សាងសង់​នៅទីនេះ​ដែលជា​ទីកន្លែង​មួយ​យើង​ធ្លាប់បាន​ហៅ ថា​ប៉ូល​សេដ្ឋកិច្ច​របស់​កម្ពុជា​គឺមាន​ទី​១.​ភ្នំពេញ​,​ទី​២.​ក្រុងព្រះសីហនុ និង​ទី​៣.​ខេត្តសៀមរាប ។​

​សម្តេច​តេ​ជោ​បាន​បន្តថាៈ ខេត្ត សៀមរាប​របស់​យើង​បានដឹង​ហើ យ​ថា​វា​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ ទាញ​និង​មាន​សណ្ឋាគារ​, ផ្ទះ​សំ ណាក់ និង​មាន​អាគារ​ដទៃទៀត​ល្អៗ​ក៏ប៉ុន្តែ​ផ្លូវ​របស់​យើង​មិន​សម
​ល្មម​នឹង​ការឆ្លើយតប​ជាមួយនិង​ទីក្រុង​ដ៏​ស្រស់ស្អាត​មួយ​នេះ​ទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱ​កា ស​ដែល​យើង​សន្សំ​ប្រាក់កាស​ដែល យើង​បានធ្វើ​ប៉ុន្មាន​ឆ្នាំ​រួចមកហើយ​នោះ​យើង​មានលទ្ធភាព​ដើម្បី​នឹង​បញ្ចុះ​ថវិកា​មក​សាងសង់​ផ្លូវ​ទាំង ៣៨ ខ្សែ​នៅ​ទីក្រុង​សៀម រាប​របស់​យើង​នេះ និង ៥ លាន ដុល្លារ​អាមេរិក​ទៅលើ​ការកែលម្អ​នៅតាម​ដងស្ទឹង​សៀមរាប​របស់​យើង​ទាំងសង្ខាង​ដូច្នេះ​នៅពេលនេះ​យើង​នឹងធ្វើ​ឲ្យ​ខេត្តសៀមរាប​របស់​យើង​ជា​កញ្ចប់​ដោយមាន​ទាំ ង​ផ្លូវ​ស្អាត មាន​ដងស្ទឹង មាន​លូបង្ហូរទឹក​ស្អុយ មាន​លូបង្ហូរទឹក​ភ្លៀង មាន​ទាំង​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​បំពាក់​ជូន​សម្រាប់​ខេត្ត​សៀ ម​រាប​ដែល​វា​នឹង​ក្លាយទៅជា​ទីក្រុង​ទេសចរណ៍​ដ៏​រឹងមាំ ដែល​សាក​សម​ទៅនឹង​ឋានៈ​ជា​អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ​របស់​យើង​ផងដែរ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹម ថា​ខេត្តសៀមរាប​នឹង​ក្លាយទៅជា​ខេត្ត​ដែលមាន​សក្តានុពល​តាម រយៈ​វិស័យ​ទេសចរណ៍​បន្ទាប់ពី covid-19​បាន​កន្លងផុត​។

​សម្តេច​តេ​ជោ​សង្ឃឹមថាៈ​អ្នក​សៀម រាប​របស់​យើង​បានទទួល​ផល​ហើយ​ប្រជាជន​ដែល​ធ្លាប់​មកលេង​នៅ​សៀមរាប​ការ​មុន​ពី​ពេល​មុននឹង​ឃើញ​ផ្លូវ​ដ៏​ល្អ​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​ទៀត ដែល​ខ្ញុំ​គិតថា​ឆ្នាំ​ក្រោយនេះ​ប្រសិនជា​កូ​វីដ​១៩ ត្រូវបាន​ថមថយ​ឆ្នាំ ២០២២ មាន ការ​ថមថយ​នោះ​។​វា​អាច​ហ្នឹង​កើត ឡើង​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឡើងវិញ​ដែល​ពេល​នោះគេ​នឹង​បានឃើញ​ទីក្រុង​សៀមរាប​នេះ​គឺ ជាទី​ក្រុង​ដែល​ស្អាត​ដែលមាន​ផ្លូវ​ស្អាត​បន្ទាប់ពី​ផ្លូវ​ស្អាត​នៅ​ទីក្រុង​ភ្នំ ពេញ​ផ្លូវ​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​សម្តេច​តេ​ជោ​បន្តថាៈ​អាចនិយាយបាន​ថាបើ​ទោះបី​ជា​កូ​វីដ​បាន​កើតឡើង​ក៏ប៉ុន្តែ​វា​មិនអាច​រារាំង​នូវ​ការអភិវឌ្ឍ​របស់​យើង​បាន​នោះទេ​។​ដូចជា​គម្រោង​នៅ​ខេត្ត​ព្រះសីហនុ​គម្រោង​ផ្សេងៗ​ដទៃទៀត​រាប់ទាំង​គម្រោង​នៅទីនេះ​ទេ​ដែល​យើង​បាន​បញ្ចេញ​ថវិកា​នៅក្នុង​កាលៈ​ទេ សៈ​ដែល​កូ​វីដ​បាន​យាយី​សម្រាប់​ពិភពលោក​ក៏ដូចជា​សម្រាប់​កម្ពុជា​យើង​ផ្ទាល់​។​

​សម្តេច​បាន​បន្តថា អ្វីដែល​យើង​បាន​នឹង​កំពុង​ធ្វើ​នេះ​គឺ​យើង​មាន​ក្តី​សង្ឃឹមថា​នៅពេល​ណាមួយ​នោះ បើទោះបីជា​វា​មិនទាន់​ថមថយ​កូ​វីដ តែ​វា​នឹង​នាំទៅដល់​ទីបញ្ចប់​របស់​វា បើទោះបីជា​ទីបញ្ចប់​រប​ស់វា​ដើរ​ដល់​ដំណាក់កាល​ការរស់នៅ​ជា ប្រក្រតី​តាម​គន្លង​ថ្មី​ក៏ដោយចុះ​។ ក៏ប៉ុន្តែ​វា​មិន​ទុក​ឲ្យ​យើង​ឋិត​នៅក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​ដូច្នេះ​ទេ​។ ដូច្នេះ​អ្វីដែល​យើង​បានធ្វើ​នៅ​ខេត្ត សៀមរាប​ក៏ដូចជា​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ដទៃទៀត​គឺជា​ការរៀបចំ​ដោះស្រាយ​បញ្ហា​បច្ចុប្បន្នភាព​ផង ហើយក៏​ប្រុងប្រៀប​ឲ្យ​ជំហាន​ទៅមុខ​នៅក្នុង​ការសម្រេច​ទៅលើ​ការ ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​ដំណាក់កាល​កូ​វីត ១៩​។​

​សម្តេច​បន្តថា​យើង​សង្ឃឹមថា​ប្រជា ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប​របស់​យើង​និយាយ​ដោយឡែក​និង​ប្រជា ជន​នៅ​ទូទាំងប្រទេស​ក៏​នឹង​ទទួល ផលប្រយោជន៍​ពី​ការសាងសង់​នៅទីនេះ ។ ពិត​មែនហើយ​គ្រប់​ខេត្ត​ទាំងអស់​យើង​ត្រូវតែ​ធ្វើ​ក៏ប៉ុន្តែ​យើង​ត្រូវធ្វើ​មួយណា​មុន មួយណា​ក្រោយ​។

​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹងថា ការសាងសង់​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​នៅសល់​ថវិកា ៥​លាន​ដុល្លារ ក៏ត្រូវ​បញ្ជូន​មកកាន់​ទីនេះ​ទាំង​បន្ថែម​លើ​ថវិកា​ជាតិប្រមាណ​ជា ១៥០​លាន​ដុល្លារ ដែល​នៅ​នេះ​បាន​បុរេប្រទាន​មក ២០​ភាគរយ​មក កាន់​ការដ្ឋាន​នេះ​៕​

Football news:

The election of the President of Barcelona will be held on March 7
Tiago Silva on Chelsea: No one said it would be easy. We are not going to give up
PSG are Interested in Eric Garcia. City defender wants to move to Barca (Mundo Deportivo)
Gasperini about the Beginning of: He has good technique, but Atalanta needs sharpness in attack. I am sure he will give it to us
The first player bought for cryptocurrency was ex-forward Castilla Barral
Playing on artificial turf is not football. Koeman before the game with Cornell of the 3rd division
The Premier League voted to introduce two substitutions due to concussions