Cambodia

សម្តេចប្រធានកាកបាទក្រហម សួរសុខទុក្ខ និងចែក អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋ ដោយ ទឹកជំនន់ចំនួន ១,៣៨២គ្រួសារ

ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហមកម្ពុជា​បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុ ស្ស ធម៌ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ចំនួន ១,៣៨២ គ្រួសារ។អំណោយមនុស្សធម៌នេះក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម  មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី៦ដប ទឹកបរិសុទ្ធ១កេស ឃីត(សារុង ក្រមា ភួយ មុង អាវយឺត២)។

ពិធីជួបសំណេះសំណាលសួរសុខទុក្ខនេះបានធ្វើឡើងនៅទីទួលមានសុវត្ថិភាព មួយ ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

សម្តេចប្រធានកាកបាទក្រហម សួរសុខទុក្ខ និងចែក អំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋ ដោយ ទឹកជំនន់ចំនួន ១,៣៨២គ្រួសារ(រូប ៖ វីរៈមុនី)

បន្ទាប់ពីអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រួចមក សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្ដដំណើរដោយនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃ ដែលគង់ នៅវត្ដ កំពែង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ ដោយ នាំយកនូវទេយ្យទានប្រគេនព្រះសង្ឃ គង់នៅវត្ដកំពែង រួមមាន៖ អង្ករ២០០Kg  មី១០ កេស ត្រីខ៤កេស ត្រីងៀត១០Kg សាច់ក្រក១០Kg ស្ករស១០Kg ទឹកដោះគោខាប់ ២ កេស អូវ៉ាន់ទីន២កេស តែ១០Kg ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេសនិងបច្ច័យ៣,០០ ០,០០០រៀល។

ក្នុងនោះប្រគេនព្រះចៅអធិការវត្តនូវ បច្ច័យ៥០ម៉ឺនរៀល ប្រគេនព្រះសង្ឃ១៩អង្គ ក្នុង១អង្គៗ បច្ច័យ២០ម៉ឺនរៀល ជូនគណៈកម្មការវត្ត២១នាក់ តាជីយាយជី២០នាក់ ក្នុងម្នាក់ៗថវិកា៥០,០០០រៀល និងក្រណាត់ស១ដុំ រួមជាមួយថវិកា ១០,០០០រៀល ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកូនសិស្សបម្រើព្រះសង្ឃ៤នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Atalanta Director: everything is fine with Miranchuk, there are no symptoms of coronavirus
Kovid mocks the Latvian championship: the team got only 8 people (but still did not finish the match)
Gerard Pique: We all hope that Messi will stay at Barca
Agent of coronavirus from the Beginning: I feel fine. A test is a test
Barcelona has reached an agreement in principle with the players to reduce salaries. The club will save 122 million euros
Barca presidential candidate farre: We need to get Neymar back. He also wants to move
Maradona's son said goodbye to his father: You will never die, because I will love you until my last breath