Cambodia

Spursឡើង​មក​លេខ​១ ក្រោយ​ស្មើ Chelsea ខណៈ​កា​វ៉ា​នី​ជួយ​ឱ្យ Man Utd ឈ្នះ​ចុង​ម៉ោង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឡុង​ដ៍ ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham ឡើង​មក​កំពូល​តារាង Premier League ជាមួយ​លទ្ធផល​សូន្យ​ស្មើ​ជាមួយ​គូប្រជែង​ពាន តោ​ខៀវ Chelsea​ខណៈ​កីឡាករ​​អេឌីន​សុន កា​វ៉ា​នី បាន​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ឈ្នះ ៣-២ នៅ​ទឹកដី​របស់ Southampton កាលពី​ថ្ងៃអាទិត្យ​។

​ក្រុម​របស់​លោក​ចូសេ ម៉ូ​រី​ញ៉ូ​បាន​ឡើង​មក​លើ​ក្រុម Liverpool ដោយ​គម្លាត់​គ្រាប់​បាល់​ខុសគ្នា ក្រោយ​ការប្រកួត​ដ៏​តានតឹង​រវាង​ជំនួប​អ្នកក្រុង​ឡុង​ដ៍​ដូច​គ្នា​នៅ​កីឡដ្ឋាន Stamford Bridge​។​

Spurs មិនទាន់​ចាញ់ ៩ ប្រកួត​ក្នុង​លី​ក ហើយ​លោក​ម៉ូ​រី​ញ៉ូ​ហាក់​សប្បាយចិត្ត​នឹង​ធ្វើឱ្យ​អតីត​ក្លឹប​របស់​គាត់​ខកចិត្ត ខណៈ​ពួកគេ​ជ្រើសរើស​ទម្រង់​លេង​បែប​ប្រយ័ត្នប្រយែង​ខ្ពស់​ពុំ​សូវ​មាន​មហិច្ឆតា​ប្រយុទ្ធ​។​

​លោក​ម៉ូ​រី​ញ៉ូ​និយាយថា “​វា​ជា​ការប្រកួត ដែល​យើង​គោរព​ពួកគេ ពួក​គេ​គោរព​ពួកយើង​។ គ្មាន​នរណា​ម្នាក់​ហ៊ាន​លេង​ប្រថុយប្រថាន ឬ ព្យាយាម​ប្តូរ​ទិសដៅ​ការប្រកួត​ទេ​។ ខ្ញុំ​ចូល​ចិត្ត​អារម្មណ៍​ដែល​បាន​នៅ​លើ​កំពូល​តារាង​។ យើង​បាន​ចេញមក​ពី​ចំណាត់​ថ្នាក់​លំបាក​កាល​រដូវ​កាល​មុន ហើយ​យើង​រីករាយ​នឹង​លទ្ធផល​នេះ​”​។

Chelsea ក៏​មិន​ដែល​ចាញ់​ដែរ​ក្នុង ១១ ប្រកួត​ចុងក្រោយ​គ្រប់​ក្របខ័ណ្ឌ និង​ឈរ​នៅ​លេខ ៣ ចាញ់ Spurs និង Liverpool ២​ពិន្ទុ​។

​អ្នក​ចាត់ការ​ទូទៅ​របស់​តោខៀវ លោក ហ្វ្រែង ឡាំ​ផាត និយាយថា “​ការប្រកួត​ប្រព្រឹត្តទៅ​ដូច​ខ្ញុំ​បាន​រំពឹងទុក​។ ខ្ញុំ​គិតថា​យើង​នឹង​គ្រប់គ្រង​បាល់​បាន​ច្រើន​។ យើង​បាន​បង្កើត​ឱកាស​គ្រប់គ្រាន់​ដើម្បី​យកឈ្នះ​។ លទ្ធផល​សូន្យ​ស្មើ​ទល់នឹង​ក្រុម​ដែល​បង្កើតឡើង​ដើម្បី​វាយបក​លឿនៗ គឺជា​លទ្ធផល​ល្អ​ប្រសើរ​។ យើង​មិន​បាន​ផ្តល់ឱកាស​សូម្បី​តែ​បន្តិច​ដល់​ខេន​ឬ​សុន​”​។​

​ដោយឡែក​នៅ​ទឹកដី​របស់ Southampton ឯណោះ​វិញ Man Utd បាន​តាម​ពីក្រោយ ២-០ មក​ឈ្នះ​វិញ​ចុង​ម៉ោង ២-៣ ដោយ​ការ​ស៊ុត​បាល់ ២ គ្រាប់​ចុង​ម៉ោង​របស់​កីឡាក​រវ័យ ៣៣ ឆ្នាំ កា​វ៉ា​នី​។​

​លោក​សូល​ក្យ័រនិយាយ​ថា “​វា​ជា​ចរិត​របស់ Manchester United មិន​ដែល​ចុះចាញ់​ឡើយ​។ គ្រប់គ្នា គឺ​គ្មាន​នរណាម្នាក់​ព្រម​ចុះចាញ់​នោះឡើយ​។ វា​ជា​រឿង​អស្ចារ្យ​សម្រាប់​កីឡាករ Manchester United”៕

​តោ​ខៀវ Chelsea បាន​ត្រឹម​សូន្យ​ស្មើ​ជាមួយ Spurs នៅ​ទឹកដី Stamford Bridge កាលពី​ថ្ងៃអាទិត្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Joan Laporta: There will be 18 teams in the Super League, they will receive 800 million euros. They will not be Interested in the national championships
Barcelona, Real Madrid and Bayern are Interested in Barella. Catalans want to sign Inter midfielder in the summer (gds)
Huntelaar returned to Schalke. 37-year-old striker signed until the end of the season
Christian Pulisic: My faith in God has grown significantly. I don't know how I would have coped without feeling like he was looking out for me
In Turkey, a retrial will be held in the case of the harassment of Turan to the wife of the singer Berk
Ole Gunnar Solskjaer: Bruno not tired. If I ask him, he will never say this
Hundreds of people with color blindness complained about the colors of the uniforms in the Liverpool - Manchester United match. The hosts played in red, the guests-in dark green