Cambodia

​ស្រូវ​កំពុង​ខ្វះ​ទឹក​មាន​អន្តរាគមន៍​បូមទឹក​បញ្ចូល​ស្រូវ​របស់​កសិករ​នៅ​ស្រុក​ចំនួន​២

ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ខណៈដែល​ស្រែ​ស្រូវ​មួយចំនួន​របស់​ប្រជាក​សិរ​កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​។​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​អន្តរាគមន៍​បូមទឹក​បញ្ចូល​ស្រែ​សង្គ្រោះ​ស្រូវ​របស់​ប្រជ​កសិករ​នៅ​ស្រុក​បារាយណ៍​និង​ស្រុក​តាំងគោក​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​ស្ថានភាព​នេះ​។​នេះ​យោងតាម​គេហទំព័រ​(website)​ក្រសួង​បានឱ្យដឹង​កាលពី​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​។​

​ជាក់ស្ដែង​នា​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​នេះ​លោក​ថោង​ខុន​រួមទាំង​ក្រុមការងារ​ពាក់ព័ន្ធ​បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់​នូវ​ស្ថានភាព​កង្វះខាត​ទឹក​ដាក់​ស្រែ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំងពីរ​ខណៈ​ម៉ាស៊ីន​បូ​ប​ទឹកជា​ច្រើន​គ្រឿង​កំពុង​មមាញឹក​ក្នុង​ការជួយ​អន្តរាគមន៍​។​

​លោក​ហាក់​ម៉ុង​ហ៊ួ​ត​អភិបាលស្រុក​តាំងគោក​បានបញ្ជាក់​ថា​ស្រែ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​តាំងគោក​ដែល​រង​ផលប៉ះពាល់​មាន​ប្រមាណ​២.០០០​ហិកតា​។​ក្នុងនោះ​ឃុំ​ស្រឡៅ​រង​ការប៉ះពាល់​ខ្លាំងជាងគេ​គឺមាន​ប្រមាណ​៣៥០​ហិកតា​។​រីឯ​ដីស្រែ​ក្រៅពីនោះ​នៅមាន​សង្ឃឹម​ខ្លះ​ព្រោះ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​មាន​ភ្លៀង​ដែល​ធ្វើឱ្យ​ស្រូវ​អាចរ​ស់បាន​។​

​ចំណែក​នៅ​ស្រុក​បារាយណ៍​វិញ​ស្រែ​ស្រូវ​ដែល​រង​ផលប៉ះពាល់​មាន​ចំនួន​១.៣០០​ហិកតា​ក្នុងនោះ​សង្គ្រោះបាន​ចំនួន ៦៥០​ហិកតា​។ ដូច្នេះ​បើ​សរុប​ផលប៉ះពាល់​ទាំងពីរ​ស្រុក​នេះ​មាន​ចំនួន ៣.៣០០​ហិកតា ដោយ​សង្គ្រោះបាន​សរុប​ចំនួន​៩៥០​ហិកតា​។​ឆ្លើយតប​នឹង​អនុសាសន៍​រាជរដ្ឋាភិបាល​និង​តាម​សំណើ​របស់លោក​ថោង ខុន​។​


​នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ីង​ប៊ុន​ហៀ​ង​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស​ក៏បាន​ចាត់​ឱ្យ​កង​អន្តរាគមន៍​សង្គ្រោះ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​។​ដែល​ដឹកនាំ​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ផាន់​មេបញ្ជាការរង​បញ្ជាការដ្ឋាន​អង្គរក្ស​ចុះ​បូមទឹក​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ជួប​ការលំបាក​ខ្វះខាត​ទឹក​ធ្វើស្រែ​ចម្ការ​យ៉ាងខ្លាំង​នៅក្នុង​ស្រុក​ចំនួន​ពីរ ចាប់ពី​ថ្ងៃទី​២៧-២៩ ខែមិថុនា ឆ្នាំ​២០២០​។​


​ក្នុងការ​អន្តរាគមន៍​បូមទឹក​បញ្ចូល​ស្រែ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំងពីរ​នេះ​កង​អន្តរាគមន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​នាំយក​ម៉ាស៊ីនបូមទឹក​ចំនួន​៣០​គ្រឿង​និង​ម៉ាស៊ីន​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចំនួន​២​គ្រឿង​ទៀត​។​ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​ក៏បាន​សាទរ​ចំពោះ​សកម្មភាព​របស់​កង​អន្តរាគមន៍​ពិសេស​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ដែល​បាន​សហការ​ចុះជួយ​ស្រែ​ស្រូវ​របស់​ពួកគាត់​បាន​ទាន់ពេលវេលា​៕S/​

Football news:

Sanchez finished the match against Bayer, despite the injury
Solskjaer is the fifth coach with whom Manchester United reached the semi-finals of the European Cup
Manchester United are set to buy Sancho this summer despite Borussia's claim that he is staying
Shirokov beat the judge at an Amateur tournament: promised that # # # # # [vdarit] for a red card-and # # # # # [vdarit]
Brunu has scored 11 goals in 20 games for Manchester United. 7 of them were penalties
Lukaku has scored in 9 consecutive Europa League games. This is a tournament record
Konstantinos Tsimikas: Liverpool is the biggest club in the world. I supported them as a child