Cambodia

​សត្វ​ជាច្រើន​ប្រភេទ​ទៅ​ផ្តុំគ្នា​រស់នៅ​តំបន់​ខាងលើ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​

ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ចាប់តាំងពី​កសាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​មក​ត្រី​ខ្យង​ខ្ចៅ​លៀស​សំបូរ​ណាស់​។​បក្សាបក្សី​បាន​ទៅ​រស់នៅ​ទីនោះ​ច្រើន​រាប់មិនអស់​ព្រោះតែ​សម្បូរ​ទៅដោយ​ប្រភព​ចំណី​។​ពពួកសត្វ​ស្លាប​ជាច្រើន​ប្រភេទ​មានដូចជា​ក្អែកទឹក​-​ស្មោញ​-​ននៀល​ខ្យង​និង​កុក​បាន​ទៅ​ផ្តុំគ្នា​រស់នៅ​ទាំង​ហ្វូង​នៅ​តំបន់​ខាងលើ​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​នៅ​ភូមិសាស្ត្រ​ឃុំ​ក្បាល​រមាស​និង​ឃុំ​ស្រែគរ​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។​

ឃើញ​បែប​នោះអាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បានរៀបចំ​ធ្វើការ​ការអភិរក្ស​តំបន់​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី​ដើម្បី​ការពារ​ធនធាន​ជលផល​និង​សត្វព្រៃ​។​លោក​សុវណ្ណ​ពិសិដ្ឋ​អភិបាលស្រុក​សេ​សាន​បាន​ប្រាប់​ឱ្យដឹងថា​កម្លាំង​សមត្ថកិច្ច​ស្រុក​កំពុង​សហការ​ជាមួយ​មន្ត្រីជលផល​អភិ​រក្ស​ទាំង​ត្រី​មេ​ពូជ​និង​ពពួកសត្វ​ស្លាប​នៅ​តំបន់​អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​។​

លោក​អភិបាលស្រុក​បាន​អំពាវនាវ​ដល់​មហាជន​ហាម​មិន​ឱ្យមាន​អ្នក​បរបាញ់​សត្វ​នៅ​តំបន់​ខាងលើ​យកមក​ធ្វើជា​ចំណីអាហារ​តទៅទៀត​នឹងមិន​ឱ្យមាន​ប្រើ​ឧបករណ៍​នេសាទ​ខុសពី​ច្បាប់​ស្ដីពី​ជលផល​។ ព្រោះ​សត្វ​ទាំងនេះ​វា​កំពុង​ស្វែងរក​ទីតាំង​ដែលមាន​ចំណី​និង​កន្លែង​សុវត្ថិភាព​រស់នៅ​មាន​ភា​ព​សុខសាន្ត​។​ធនធាន​ជលផល​កំពុងតែបន្ត​ពូជ​ក្នុង​រដូវ​ពង​កូន​។


លោក​រឿន​សម្បត្តិ​មេឃុំ​ក្បាល​រមាស​អះអាងថា​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល​និង​ច្បាប់​ការពារ​ធនធានធម្មជាតិ​រួចមកហើយ ជាពិសេស​បាន​ណែនាំ​ផ្ទាល់​ហាម​សម្លាប់​សត្វព្រៃ​ធ្វើជា​អាហារ​។

លោក​បន្តថា​ពពួកសត្វ​-​កុក​-​ក្អែកទឹក​-​ស្មោញ​ទាំងនេះ​វា​មិន​ឆ្ងាញ់​ដូច​មាន់​យើង​ចិញ្ចឹម​នេះ​ទេ​ហើយ​នៅ​តំបន់​នេះ​ក៏​សម្បូរ​ត្រី​ដែរ ដូចនេះ​បើ​ជន​ណា​មិន​ស្តាប់​អាជ្ញាធរ​និង​ចាត់វិធានការ​តាម​និតិ​វិធី​ច្បាប់​ហើយ​។

ប្រជា​អ្នកនេសាទ​នៅ​ភូមិ​ច្រប់​ឃុំ​ក្បាល​រមាស​បាន​គាំទ្រ​យន្តការ​នេះ​ព្រោះ​បងប្អូន​យើង​ក៏មាន​គំនិត​ចង់​ថែរក្សា​ពពួកសត្វ​ស្លាប​ទាំង​នេះដែរ​និង​បាន​ផ្សព្វផ្សាយ​តៗ​គ្នា​ឱ្យជួយ​អភិរក្ស​និង​ហាម​ការចូលទៅ​នេសាទ​ជិត​តំបន់​វា​រស់នៅ​ដើម្បី​កុំ​ឲ្យ​វា​ផ្អើលរ​ត់ទៅ​កន្លែង​ផ្សេង​៕S/​

Football news:

Dybala became the MVP of Serie A-2019/20, Immobile-the best forward
Real Madrid: Casillas will always be a Real Madrid player. The best goalkeeper in the history of Spain
In Spain, complete chaos: Espanyol refuses to fly out of La Liga, Depor and all the others - from Segunda
Ferran Torres passed a medical before transferring to Manchester City and signed a contract until 2025 (Fabrizio Romano)
Emmanuel Adebayor: Mourinho is the best coach in the history of football
Casillas announced his retirement
De Gea has found a double-the coach of Scottish Ross County. In his team, 19% of the players are called Ross – even all the goalkeepers