Cambodia

សួន​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម នឹង​ជំរុញ​វិស័យ​អេស​អ៊ឹម​អ៊ី កាន់តែ​ប្រសើរ​

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ​៖ សួន​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម បាន​ត្រូវ​បង្កើតឡើង​ដើម្បី​គៀរគរ​សហ គ្រាស​ចូលរួម​ជា​ចង្កោម​តែមួយក្នុង​គោលបំណង​មក​ស្ថិតនៅ​ទីតាំង​តែមួយងាយស្រួល​គ្រប់គ្រងនិងដោះស្រាយ បញ្ហាប្រឈម។ សួន​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​ទើបនឹង​ចាប់ផ្តើមសាងសង់​នេះ នឹង​ជំរុញ​ឱ្យ​វិស័យ​សហ​គ្រាស​ធុន​តូច និង​មធ្យម​ឈាន​ទៅមុខ​មួយកម្រិត​ទៀតនៅពេល​សួន​នេះ​ដាក់​ដំណើរការ​នៅពេល​ខាងមុខនេះ។

ពិធីបញ្ចុះ​បឋម​សីលា​ការដ្ឋាន​សង់​សួន​បណ្ដុះ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​ព្រឹក​ថ្ងៃទី​២៧ វិច្ឆិកា​២០២០ នៅ​ទីក្រុង​រណប​សិរី​មង្គល​ក្រុង​តាខ្មៅ

​ថ្លែង​នៅក្នុង​ពិធីបញ្ចុះ​បឋម​សីលា​ការដ្ឋាន​សង់​សួន​បណ្ដុះ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​ព្រឹក​ថ្ងៃទី​២៧ វិច្ឆិកា​២០២០ នៅ​ទីក្រុង​រណប​សិរី​មង្គល​ក្រុង​តាខ្មៅ លោក​ឧកញ៉ា​សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ បាន​មានប្រសាសន៍ថា សួន​បណ្ដុំ​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​មជ្ឈមណ្ឌល​សេវាកម្ម ពាណិជ្ជកម្ម​ការិយាល័យ​ច្រកចេញចូល​តែមួយជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន មន្ទីរពិសោធន៍ មណ្ឌល​សន្និសីទនិង​ជា​កន្លែង​ដែល​​ផ្ដល់​សេវាកម្ម​ជាច្រើន​ទៀត សម្រាប់​ម្ចាស់​សហគ្រាស​ដែល​ចូលមក​ដាក់​ទីតាំងនៅ​ក្នុង​សួន​មួយ​នេះ ។

លោក​ឧកញ៉ា​សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ

លោក​ឧកញ៉ាបាន​បន្តថាវា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សហគ្រាស​ធុន​តូច និង ​មធ្យមឬ​សហគ្រិន​នានាឱ្យ​យ​ល់​ដឹង​​ពី​សារសំខាន់​ក្នុងការ​បង្កើតជា​ចង្កោម​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ពេញលេញនិង​ឆ្លើយតប​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​សួន​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​វើ​ល​ដ៏​ប្រ៊ី​ដ ។

​លោក​ឧកញ៉ា​បាន​បន្តថា​៖​តាមរយៈ​ការវិនិយោគ​ជា​ផ្លូវការ​លើ​សេវាកម្ម​ដែលមាន​ស្ដង់ដារ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​អាច​ជឿទុកចិត្ត​បាន​សម្រាប់​ស​ហ​គ្រាស​ធុន​តូច​និង​មធ្យម​នេះ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ពិតជា​អាច​លើកស្ទួយ​ផ្ដល់​តម្លៃ បង្កើត​ធនធាន​ចំណេញ​ពេលវេលា មាន​ស្មារតី​ច្នៃប្រឌិត​ផលិតកម្ម​និង​ការគ្រប់គ្រង​ប្រកបដោយ​គុណ​ភាព​និង​ប្រសិទ្ធភាព​ក្នុងការ​ចំណាយ​។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មានប្រសាសន៍ថា​៖​ការសាងសង់​សួន​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅពេលនេះ វា​នឹង​ជួយ​ដល់​សហគ្រិន​នានា ក្នុងការ​ពង្រឹងគុណភាព​ផលិតផល ហើយក៏​អាច​ផលិត​នូវ​ផលិតផល​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​បរទេស​ផងដែរ​។​

​ឯកឧត្តម​បាន​ជំរុញ​ឱ្យ​អ្នក​ផលិត​ទាំងឡាយ គួរ​ផលិត​នូវ​ទំនិញ​ដែល​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ ស្របតាម​ស្តង់ដារ​អន្តរជាតិ ហើយ​វា​នឹង​ធ្វើឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​មា​កេរ្តិ៍ឈ្មោះ​លើ​ទីផ្សារ​អន្តរជាតិ ។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍

​បើតាម​លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​ថ្លែងថា វា​ជា​រឿង​ល្អ​ណាស់​ដែល​កម្ពុ​ជាមាន​សួន​បណ្ដុំ​សហគ្រាស​នេះ ព្រោះ​វា​អាចជួយ​ដល់​ម្ចាស់​អាជីវកម្ម នៅ​ទីតាំង បញ្ហា​ប្រឈម​នានា ជាពិសេស​គឺ​វា​មាន​ភាពងាយស្រួល​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការជួយ​សហគ្រិន​នៅតែ​មួយកន្លែង​។​

​សូមជម្រាបថា​៖​សួន​បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ គម្រោង​សាងសង់​នេះ មាន​រយៈពេល ៨ ខែ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​ចុងឆ្នាំ ២០២១៕ph

សួន​បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល

សួន​បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម ស្ថិតនៅ​ភូមិ​កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត កណ្តាល

Football news:

Agent about Wendel in Zenit: A risky deal, may not be justified
Shevchenko about Ukraine at Euro 2020: Goal-minimum-exit from the group
Tottenham are Interested in Southampton's top scorer Ings. He has 7 goals in 13 Premier League games
Midfielder Loko Berkovskiy focuses on de Bruyne: I give passes more often, I don't hit many goals, but I draw conclusions
Ex-coach Genoa Nicola took charge of Torino
Lampard on 8th place Chelsea: I can handle the pressure
Wegorst-the first in the history of Wolfsburg to score 12 goals in the 1st round of the Bundesliga. He is in the top 3 of the goalscoring race