+ គ្រឿងផ្សំ
– នុយ ១ចានចង្កឹះ
– សាច់ទ្រូងមាន់ ២ខាំ
– ដំឡូងបារាំង១មើម
– ការ៉ុត១មើម
– ខ្ទឹមបារាំង១មើម
– ម្សៅស៊ុប ៣ស្លាបព្រាកាហ្វេ
– ម្រេចខ្មៅម៉ត់ ១ស្លាបព្រាកាហ្វេ
– ស្លឹកជីវ៉ាន់ស៊ុយ និងឬស
+ វិធីធ្វើ
– ដំឡូងបារាំង និងការ៉ុតកាត់ជាដុំៗ ខ្ទឹមបារាំងពុះជាបួនរួចហាន់ជាពីរៗ ទ្រូងមាន់ហាន់ជាដុំតូចៗល្មម
– ដំបូងដាក់ដាំទឹកឲ្យពុះរួចដាក់ឬសជីវ៉ាន់ស៊ុយ និងម្សៅស៊ុប ពេលទឹកពុះដាក់ដំឡូងបារាំង ការ៉ុត និងខ្ទឹមបារាំងចូលបានប្រហែល៤នាទី សឹមដាក់សាច់មាន់ចូលទុកឲ្យឆ្អិន បន្ទាប់មកដាក់នុយចូលឲ្យឆ្អិនសឹមដាក់ម្រេច និងស្លឹកជីវ៉ាន់ស៊ុយតាមក្រោយរួចជាការស្រេច ៕PC