Cambodia

សឿង ផាន​ផា​ភួង នៅ​មិនទាន់​សម្រេចរឿង​គូស្នេហ៍

ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ល្បី ដែល​មហាជន​ស្គាល់ ក្នុង​រឿង​ភាគ តាម​កញ្ចក់​ទូរទស្សន៍​ជាច្រើន អ្នកនាង សឿន ផាន​ផា​ភួង បាន​បង្ហើប​ឱ្យដឹង ពី​រឿង​អាថ៌កំបាំង​របស់​នាង ដោយ​មិន​ហ៊ាន ទទួលយក​ស្នេហា ពី​បុរស​ណា​ម្នាក់​ឡើយ​។​
​ ​
​ក្នុង​វិស័យ​សិល្បៈ រាប់​ឆ្នាំ​មកហើយ តារា​សម្តែង​ស្រី​រូបនេះ នៅ​បន្ត​មិន​បង្ហាញមុខ​បុរស​គូស្នេហ៍ ណា​ម្នាក់​ឡើយ ដោយ​ប្រកែក និង​តែងតែ​ឆ្លើយ​ទៅកាន់​អ្នកសារព័ត៌មាន​ថា នាង​មិនទាន់​ជួប មនុស្ស​ស្រឡាញ់​ពិត​ឡើយ​។ ចំពោះ​នាង​នៅ​មានរឿង​មួយទៀត ធ្វើឱ្យ​នាង​មិនទាន់​ហ៊ាន សម្រេចចិត្ត បើក​បេះដូង​។

អ្នកនាង សឿន ផាន​ផា​ភួង បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹងថា មូលហេតុ​ដែល​នាង មកដល់​ពេល នេះ មិនទាន់​សម្រេចចិត្ត​ស្រឡាញ់ ឬ​យក​បុរស​នោះ ព្រោះ​នាង​គិតគូរ​រឿង​កូនៗ​របស់​នាង​។ រាល់ថ្ងៃនេះ នាង​រវល់​ខ្លាំងណាស់ ការងារ​និង ក្រុមគ្រួសារ ជាហេតុ​នាំឱ្យ​នាង​មិនដែល​បាន គិតគូរ ចំពោះ​បុរស​ល្អ ដែល​នៅ​ជុំ​ខ្លួន​នាង​នោះឡើយ​។​

តារា​ស្រី​ល្បី​ពូកែ​សម្តែង តួ​កាច តួ​ឆ្នាស់ឆ្នើម​រូបនេះ បាន​បង្ហើប​ថា នាង​ស្ទើរតែ​គ្មាន​ពេលមើលថែ​ខ្លួនឯង​ផង ហើយ​ពេលខ្លះ ញាំ​បី​ពេល ស្ទើ​មិន​ត្រង់​មាត់​ទៀតផង ថា​តើ​មាន​ពេល​ឯណា ទៅ​គិត​រឿង​យក​អ្នក​ស្រឡាញ់ ឬ យក​គូ​អនាគត​នោះ​។ ណាមួយ​ទៀត នាង​ត្រូវ​មើលថែ ចិញ្ចឹម​កូនៗ ឱ្យ​រៀន​ចប់​ជាមុនសិន​។ នាង​ខ្លាច​ចិញ្ចឹម​កូន​មិនបាន​ល្អ បើ​រវល់​តែ​យក​ពេល មក​គិតគូរ​រឿង​ស្នេហា​វិញ​នោះ​។

ជា​តារា​ស្រី នៅតែមាន​សម្រស់​ស្អាត អ្នកនាង សឿន ផាន​ផា​ភួង បាន​អះអាងថា នាង​សុខ ចិត្ត​លំបាក លះបង់​សេចក្តីស្នេហា សេចក្តីសុខ​របស់ខ្លួន ព្រោះតែ​ចង់ឱ្យ​កូនៗ​នាង​រស់រាន ធំ​ឡើង ជា​មនុស្ស​ល្អ និង​មាន​កិត្តិយស ទៅ​ថ្ងៃមុខ​។
​ ​
​សូមបញ្ជាក់ថា អ្នកនាង សឿន ផាន​ផា​ភួង មានកូន​ពីរ​នាក់​គឺ ប្រុស​មួយ ស្រី​មួយ​ហើយ​កូនស្រី របស់​នាង ក៏​ជា​តារា​ល្បី​ម្នាក់​ដែរ​។ កូន​របស់​នាង មានឈ្មោះ អាង សុជាតា ហៅ ឈូ​ឈូ ជា​តារា​ស្រី​វ័័យក្មេង​មាន​ប្រជាប្រិយ​ភាពខ្លាំង ពូកែ​លេង​តួ​កំសត់ រហូត​មាន​អ្នកគាំទ្រ​យ៉ាងច្រើនសន្ធឹក​។

តារា​ស្រី សឿន ផាន​ផា​ភួង រូបនេះ ត្រូវបាន​មហាជន​សរសើរ ចំពោះ​សមត្ថភាព​របស់​នាង ពូកែ​សម្តែង​លេង​បាន​គ្រប់​តួអង្គ ហើយ​អ្វីដែល​ពិសេស​នោះ មហាជន​ចងចាំ និង​ស្គាល់​នាង យ៉ាងច្បាស់ នៅពេល​នាង ដើរតួ​កាច ជា​តួ​ស្រី​ឆ្នើម​ឆ្នាស់​។ ជាមួយគ្នា​នឹង វិបត្តិ​កូ​វិដ ១៩ ប៉ះពាល់​វិស័យ​សិល្បៈ​នោះ សម្រាប់​អ្នកនាង សឿន ផាន​ផា​ភួង វិញ នៅតែ​ខ្លាំង មាន​ទីផ្សារ ការងារ​ទទួល​ថត​រឿង​ជាប់​រហូត​តែម្តង​៕ ដោយ​៖ បូ​រិ​ន

Football news:

Spartak is going to withdraw from the RPL because of the refereeing – your reaction?
There are 2 cases of coronavirus in Atletico. The match with Leipzig – August 13
Renzo Ulivieri: Pirlo is one of the most profound thinkers of world football. He knows more than most coaches
Pirlo wants to sign Tonali at Juve. Alternative – Locatelli
Before the match with Real Madrid, sterling watched a video of the defeat by Tottenham in the 2018/19 Champions League
Andrea Pirlo: I am Flattered to have received such respect and trust from Juventus
Former Manchester United midfielder angel Gomez has moved to Lille. He will spend the season on loan in Boavista