Cambodia

ថ្ងៃទី២៥ កញ្ញា ២០២០ ជាគម្រប់ខួប៥១ឆ្នាំ នៃការយាងសោយទីវង្គតរបស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត

ថ្ងៃទី២៥ កញ្ញា ២០២០ ជាគម្រប់ខួប៥១ឆ្នាំ នៃការយាងសោយទីវង្គតរបស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត

(ភ្នំពេញ)៖ ថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃគម្រប់ខួប៥១ឆ្នាំ នៃការយាងសោយទីវង្គតរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយអង្គដ៏ល្បីល្បាញ ដោយព្រះអង្គបានបង្កើតស្នាព្រះហស្ថនិពន្ធជាច្រើន ជាពិសេសវចនានុក្រមខ្មែរទុកជូនកូនខ្មែរជំនាន់ក្រោយ។

បើតាមឯកសារចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត បានប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស ២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស ១៨៨៣ និងបានសោយទិវង្គតក្នុងព្រះជន្ម ៨៦ព្រះវស្សា វេលាម៉ោង៨៖២០នាទីយប់ នៅព្រះរាជដំណាក់វត្តឧណ្ណាលោម រាជធានីភ្នំពេញ។

សម្ដេចមានព្រះជាតិ ក្នុងត្រកូលកសិករ, ព្រះមាតាសម្តេចនាម យក់, និងព្រះបិតា នាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់ គឺអង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ា សោភណ្ឌ មន្ត្រី ជួន នុត ជាព្រះអនុជ នៃសម្ដេចព្រះសង្ឃរាជ។ កាលពីព្រះជន្មាយុប្រមាណ ១២វស្សា មាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឱ្យរៀនសូត្រអក្សរសាស្ត្រក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែ ម៉ម នៅវត្តពោធិ៍ព្រឹក្ស ហៅវត្ត (ពោល្យំ) សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សម្ដេចព្រះសង្ឃរាជ កាលក្នុងវ័យកុមារ ព្រះអង្គបានសិក្សាផ្នែកអក្សរសាស្ត្រជាតិ រហូតដល់ជន្មាយុ១៨ឆ្នាំ ព្រះអង្គបានបួសជាសាមណេរ ក្នុងពុទ្ធសករាជ ២៤៤១ ត្រូវនឹងគ.ស ១៨៩៧។ ព្រះអង្គបួសនៅទីនោះអស់រយៈពេល ២វស្សា ទើបទៅរៀនសូត្របរិយត្តិធម៌នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ជាទីអារាមដែលព្រះអង្គបានយាងសោយទីវង្គតផងដែរ។

ស្ថិតនៅក្នុងព្រះជន្មាយុ ២១វស្សា ព្រះអង្គបានបំពេញឧបសម្បទាជាភិក្ខុ និងគង់នៅក្នុងវត្តពោធិព្រឹក្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅក្នុង ព.ស ២៤៤៨ ត្រូវនឹង គ.ស ១៩០៤។ នៅពេលនោះព្រះអង្គបានទទួលព្រះនាមបញ្ញត្តិ ជោតញ្ញាណោ។ ទាក់ទងនឹងវិស័យសិក្សា គឺព្រះអង្គបានចាប់ផ្ដើមរៀនសូត្រជាដំបូង គឺមេសូត្រ និងប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទ ពីព្រះពុទ្ធឃោសាចារ្យ ព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈា។

សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានរៀនចេះក្រៅពីភាសាជាតិព្រះអង្គ ក៏បានចេះដឹងនូវវេយ្យាករណ៍ភាសាបាលីសំស្ក្រឹត ដែលកាលនោះ ក្នុងរវាង គ.ស ១៩១០ ក្នុងចំណោមអ្នកសិក្សាភាសាបាលី ព្រះអង្គមានព្រះកិត្តិសព្ទ ល្បីថាជាព្រះថេរៈមួយអង្គមានភាពស្ទាត់ជំនាញ និងពូកែខាងភាសាបាលី។ ម្យ៉ាងទៀត ព្រះអង្គបានរៀនចេះភាសាផ្សេងៗទៀតជាច្រើន ដែលរួមមានភាសាថៃ ភាសាឡាវ ភាសាបារាំង អង់គ្លេស និងវៀតណាម។

សម្តេចព្រះសង្ឃរាជទ្រង់មានសេចក្តីព្យាយាមប្រកបដោយថាមពលក្លៀវក្លា ក្នុងការសិក្សាទាំងផ្នែកបាលី និងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម ហើយការសិក្សារបស់សម្តេចព្រះសង្ឃ រាជមានជោគជ័យប្រសើរណាស់។ សម្តេចព្រះសង្ឃរាជទ្រង់បើចាប់រៀនមុខវិជ្ជាណាមួយ គឺទ្រង់យកព្រះទ័យទុកដាក់ និងខំប្រឹងប្រែងខ្លាំងណាស់ អត់មានបន្ថូរបន្ថយក្នុងការសិក្សាលើ មុខវិជ្ជានោះឡើយ ដូចជាភាសាបាលីជាដើម។

សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ទទួលការសិក្សានោះ គឺសិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាមុខវិជ្ជាណាមួយដោយលេងៗនោះទេ។ វិជ្ជាខាងភាសាបាលីសំស្រ្កឹត និងភាសាបារាំង គឺសុទ្ធតែវិជ្ជាប្រដាប់ដោយវេយ្យាករណ៍យ៉ាងហ្មត់ចត់ និងជ្រាលជ្រៅបំផុត លំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្តេចព្រះសង្ឃរាជអាចរៀន អាចយល់យ៉ាងច្បាស់លាស់ បានយ៉ាងឆាប់រហ័សដែលគួរសឱ្យកោតសរសើរពន់ពេកណាស់។

សម្តេចទ្រង់ចេះដឹងយល់វេយ្យាករណ៍គ្រប់ភាសាដែលសម្តេចបានសិក្សារៀនសូត្រដូចជាភាសាបាលីសំស្រ្កឹត ទាំងភាសារបស់ជាតិ និងពាក្យពេចន៍ផ្នែកវប្បធម៌បុរាណក៏ទ្រង់ចេះចាំយល់ហេតុ ផលជាច្រើន។ ភាសាឡាវ ភាសាសៀម និងភាសាបារាំង ដែលសម្តេចរៀន គឺអាចប្រាស្រ័យទាក់ទងជាមួយ និងជនជាតិដើមទាំងនោះបាន។ សម្តេចឈ្លាតវៃប្រសព្វយកតម្រាប់តាមសំលេង ភាសាជាតិដទៃៗឱ្យស្រដៀង ឬដូចបានភាសាអង់គ្លេស ភាសាយួន ដែលសម្តេចបានរៀនអាចមើល សរសេរ និងប្រាស្រ័យទាក់ទងបានដែរ។

នៅ គ.ស ១៩១៣ សម្តេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាមវិហារព្រះកែវមរកត ចំពោះព្រះភ័ក្រ្តព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ បាន៤ប្រយោគដែលជាប្រយោគ ជាន់ខ្ពស់បំផុតក្នុងសម័យនោះ។ នៅ គ.ស ១៩១៥ សម្តេចទ្រង់បានប្រឡងជាបលំដាប់លេខ២ ហើយបានទទួលការតែងតាំងជាសាស្រ្តាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជា ពុទ្ធិកវិទ្យាល័យសុរាម្រឹត។

ស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជបន្សល់ទុករួមមាន៖ វចនានុក្រមភាគ២, គម្ពីរសង្ឃដីការជាច្រើន, គម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្តេចប្រមូលរៀបរៀង, សៀវភៅបាលីដែលសម្តេចទ្រង់ប្រែជាភាសាខ្មែរ សម្រាប់ទុកឱ្យពុទ្ធបរិស័ទរៀនសូត្រ, វេយ្យាករណ៍បាលីមាន២ភាគ, គហិបដិបត្តិ, សាមណេរវិន័យ និងស្នា ព្រះហស្ថជាច្រើនអនេកផ្សេងទៀត ដែលមិនអាចរៀបរាប់អស់បាន.ល…។

ព្រះរាជកិច្ចការដែលបានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស បានយ៉ាងច្រើន ដើម្បីលើកកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ព្រមទាំងសាបព្រោះព្រះពុទ្ធសាសនា នៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោកយើងនេះដែលមិនអាចរៀបរាបន់អស់ឡើង។ ឯកសារខ្លះបានបញ្ជាក់ថា ការចូលទិវង្គតនេះបានធ្វើឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការ និងព្រះរាជវង្សានុវង្សយំយែកស្តាយស្រណោះចំពោះការបាត់បង់ព្រះអង្គ។

សម្ដេចព្រះសង្ឃរាជដែលព្រះអង្គបានយាងមកសោយព្រះជាតិ ក្នុងប្រទេសកម្ពុជាយើងនេះព្រះអង្គបានធ្វើប្រយោជន៍ទាំងផ្លូវព្រះពុទ្ធសាសនាទាំងផ្លូវលោកទុកឱ្យពុទ្ធបរិស័ទជាច្រើនណាស់ ដោយព្រះអង្គបានលើកព្រះពុទ្ធសាសនាលើកប្រទេសជាតិឱ្យបានថ្កុំថ្កើង រុងរឿងដោយព្រះមធ្យោបាយដ៏ខ្ពង់ខ្ពស់បំផុតឱ្យប្រទេសជាតិមានឯកភាពសាមគ្គីភាព សន្តិភាពបានឯករាជ្យដ៏បរិបូរណ៍ដូចសេចក្ដីប្រាថ្នាហើយ សម្ដេចព្រះសង្ឃរាជ មានព្រះរាជជីវប្រវត្តិជាគំរូ ដ៏ល្អសម្រាប់ជាតិខ្មែរ៕ ផ្តល់សិទ្ធដោយ៖ Freshnews

Football news:

Benzema scored the club's 30th goal in the Champions League. Only Messi, Ronaldo and Raul managed it
Miranchuk and Krykhovyak are the best Loko players in the match against Bayern according to Bild, CHorluka and Murilo are the worst
Salzburg coach about the Champions League: we deserved more than one point in two games
With Lukaku, it is useless to play in a power struggle. Shakhtar defender Bondar on the Inter forward
Ivanov will serve the match OF AZ-Rijeka in the Europa League. Rotor appealed his refereeing in the game with Loko
Gasperini on Ajax: it's not easy for everyone Against them. Atalanta made a great comeback
Real Madrid came away from defeat for the 8th time in a Champions League match, losing by 2 goals. The club has updated its record