Cambodia

ដំរី​ខា​វ៉ាន់​ដែលជា​ដំរី​ល្បីឈ្មោះ​នៅ​ប៉ា​គី​ស្ថាន​បាន​ដឹក​មកដល់​ទឹក​កម្ពុជា​ហើយ

ដោយៈ មុនី​រ័ត្ន​-​ដេប៉ូ​/​ភ្នំពេញៈ ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បាន មកដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​អង្គរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​បានធ្វើ​ដំណើរ​ជាច្រើន​ម៉ោង​នៅលើ​យន្តហោះ​ពី​ប្រទេសប៉ា​គី​ស្ថាន​ដោយ​កម្ពុជា​បានផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី និង​ផ្តល់​ក្តីសង្ឃឹម​ថ្មី​ដល់​ដំរី​ដ៏​ឯកោ​មួយ​នេះ​។

​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ដំរី​ខា​វ៉ាន់​ត្រូវ បាន​នាំយក​ទៅកាន់​ជម្រក​ថ្មី​ដែលមាន​ទំហំ​ដី ៤.៣៥០​ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា បានទទួល​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន​ធ្វើការ​ការពារ​និង​អភិរក្ស​។ នៅក្នុង​តំបន់​នោះ មាន​សត្វ​ដំរី​ស្រុក​ញី​ចំនួន ៣ ក្បាល​ដែល​បាន​យកមក​ពី​ខេត្តមណ្ឌលគិរី​។

​លោក​នេ​ត ភ​ត្ត្រា បាន​បញ្ជាក់ថា ដំរី​ខា​វ៉ាន់​ជា​ដំរី​ឈ្មោល មាន​អាយុ ៣៥​ឆ្នាំ​ត្រូវបាន​ក្រុម​អភិរក្ស សត្វព្រៃ​ជួយសង្គ្រោះ​ពី​សួនសត្វ​មួយ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​តាមរយៈ​ការតស៊ូ ផ្នែក​ច្បាប់ ហើយ​ចុងក្រោយ​តុលាការ​កំពូល​របស់​ប៉ា​គី​ស្ថាន​បានសម្រេច​ឱ្យ​ដំរី​ខា​វ៉ាន់​ត្រូវមាន​សេរីភាព និង​បញ្ជូនមក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​របស់​ប្រទេស​កម្ពុជា​។

​លោក​បាន​បន្តថា កម្ពុ​ជាមាន​ក្តី​សោមនស្ស​រីករាយ​ទទួល​ស្វាគមន៍​ដំរី​ខា​វ៉ាន់​។ ពី​អំ​ណេះ​តទៅ ដំរី​ខា​វ៉ាន់​នឹង​លែង​រស់នៅក្នុង​ភាព​ឯកោ​ទៀតហើយ​។ សត្វ​ដំរី​ខា​វ៉ាន់​នេះ​នឹងត្រូវ​រស់នៅក្នុង ព្រៃ​ធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក្រោម​ការយកចិត្តទុកដាក់​ថែរក្សា​ការពារ​ខ្ពស់​របស់​ក្រសួងបរិស្ថាន​និង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា​។

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ដំរី​ខា​វ៉ាន់​គឺជា​ប្រភេទ​ដំរី​អាស៊ី​ដែលជា​ប្រភេទ រង​ការគំរាមកំហែង ហើយ​កម្ពុ​ជាមាន​ប្រភេទ​ដំរី​អាស៊ី​នេះ​ចន្លោះ​ពី ៤០០ ទៅ​៦០០​ក្បាល ដែល​កំពុងតែ​រស់ នៅក្នុង​ព្រៃ​នៃ​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​ក្នុង​ខេត្តរតនគិរី និង​ខេត្ត មណ្ឌលគិរី និង​នៅក្នុង​តំបន់ ជួរ​ភ្នំ​ក្រវ៉ា​ញ​។ កម្ពុ​ជាមាន​ដំរី​ស្រុក​ប្រមាណ​ជាង ៧០​ក្បាល​ផងដែរ​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ទៀតថា​សត្វ​ដំរី​អាស៊ី​ឈ្មោះ​ខា​វ៉ាន់​នេះ​នឹងត្រូវ​យកទៅ​ចិញ្ចឹម​ក្នុង​ដែន ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ស្ថិតនៅ​ក្នុងភូមិ​អូ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ក្នុងស្រុក​គោលបំណង​បង្កើត​ប្រសិទ្ធភាព ក្នុងការ​បន្ត​ពូជ​សត្វ​ដំរី​អាស៊ី​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជៀសវាង​ការ​បង្កាត់​ជាន់​ពូជ (​សេនេទិច​) ការ​ធន់​នឹង​អាកាសធាតុ និង​ជំងឺ និង​សម្រាប់​ជំរុញ​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់ថា ជាមួយ​វិធានការ​អនុវត្ត​ច្បាប់​ដ៏​តឹងរឹង របស់​សមត្ថកិច្ច និង​ការខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយនេះ​កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរីព្រៃ​ដើម្បី​យក ភ្លុក​និង​កន្ទុយ​ដើម្បី​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ស្ទើរតែ​គ្មាន ៕PC​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Conte said that Eriksen will not leave Inter: He is part of our project. Christian is a very smart guy
Tuchel wants to see Holand at Chelsea. The club will not buy Rice from West Ham after the change of coach
Eriksen pro goal for Milan: It was the perfect free kick for me. I am very happy
Conte on 2-1 with Milan: Before the winning goal, the result was unfair. Their goalkeeper is the best player of the match
Mikel Arteta: Arsenal did everything right, but they lost. Wins give confidence
Nicolo Barella: We proved that we are stronger than Milan
Go do your voodoo shit, you little ass. Ibrahimovic-Lukaku during the Cup match