Cambodia

ដើរឆ្លងប្រឡាយជីក តាមរកប្តី ស្រាប់តែរអិលជើងធ្លាក់ចូលទឹកលង់បាត់មួយយប់ ព្រឹកឡើងទើបរកសពឃើញ

ដើរឆ្លងប្រឡាយជីក តាមរកប្តី ស្រាប់តែរអិលជើងធ្លាក់ចូលទឹកលង់បាត់មួយយប់ ព្រឹកឡើងទើបរកសពឃើញ

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ត្រូវបានលង់ទឹកស្លាប់ពេលធ្វើដំណើររកប្តីដោយដើរកាត់ប្រឡាយជីក មួយកន្លែងបានរអិលជើងធ្លាក់ទឹកបាត់អស់មូួយយប់ ទើបរកសពឃើញ។ បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ឲ្យដឹងថា ស្ត្រីម្នាក់ដែលលង់ទឹកហើយបាត់ខ្លួននៅសង្កាត់លេខ1ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃម្សិលមិញ មកដល់ព្រឹកថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2020នេះ កម្លាំងផ្នែកបង្ក្រាបបទល្មើសព្រៃឈើក្បាលឆាយនិងកម្លាំងផ្នែកសឹករងព្រះសីហនុ បានសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័និងប្រជាពលរដ្ឋ ស្វែងរកសាកសពស្ត្រីរងគ្រោះឃើញហើយ ។

យោងតាមរបាយការណ៏ពីសមត្ថកិច្ចជំនាញបញ្ជាក់ថា ដើមហេតុគឺស្រ្តីរងគ្រោះ ធ្វើដំណើរទៅរកប្តីដោយដើរឆ្លងកាត់ប្រឡាយជីក រួចរអិលជើងធ្លាក់ចូលក្នុងទឹកដែលហូរខ្លាំង ហើយក៏បាត់ខ្លួន រហូតដល់ព្រឹកថ្ងៃទី19.09.2020នេះ ទើបប្រទះឃើញសាកសពអណ្តែតទឹក ទើជាប់នឹងមែកឈើ ។សាកសពមានឈ្មោះ សុខ សាលន់ ភេទស្រី អាយុ35ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុក្នុងសង្កាត់លេខ1ក្រុងព្រះសីហនុ។ តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្របានអោយដឹងថាសាកសពពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ៕

ប្រភព៖ ហ៊ុយ ប៊ុនឡេង

Football news:

Liverpool first time not conceded in the first two rounds in the Champions League group
20-year-old Felix scored 2 goals for Red Bull. Only Aguero was younger when he did a double for Atletico in the Champions League
Rybus about 1:2 with Bayern: Loko tried to play football, not just sit in defense and kick the ball forward
Real Madrid is 4th in the group. We lost until the 93rd minute after the double of our son tyuram (he started in Barcelona)
It is important not to impress, but to score. Another power from the Loco to the words of Nikolic after the match
Andre Villas-Boas: city spent a billion and the coach is a phenomenon. Marseille don't have money for Guardiola, so you have AVB and his tactics
Miranchuk remained in the reserve of Atalanta for the second match in a row