Cambodia

ដោះស្រាយ​ដី​ទំនាស់​តំបន់​មេទឹក​នៅ​ស្រុក​បាធាយ​មាន​ប្រវត្តិ​ជា​ដី​របស់​រដ្ឋ​ជាង​១០០​ឆ្នាំ​

ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​និង​ក្រុមការងារ​របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​បាន​ចុះ​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​ពី​ដី​ទំនាស់​តំបន់​មេទឹក​មួយកន្លែង​រវាង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ចំនួន​៥៨​គ្រួសារ​និង​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​ចំនួន​១៨​គ្រួសារ​នៅ​ស្រុក​បាធាយ​កាលពី​ព្រឹក​ថ្ងៃទី ១០​ខែសីហា​ឆ្នាំ​២០២០​។​

​លោក​ជា​សិលា​នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​ដែល​បាន​អមដំណើរ​ចុះទៅ​កាន់​ដី​ទំនាស់​ជា​តំបន់​មេទឹក​សារាយ​ណ៍​ស្ថិតក្នុង​ភូមិព​ពិត​ឃុំ​តាំង​ក្រាំង​ស្រុក​បាធាយ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ដី​ទំនាស់​ខាងលើ​មាន​ទំហំ​ជាង​១៦​ហិកតា​។​ជា​ដី​តំបន់​មេទឹក​គ្រប់គ្រង​ដោយ​ប្រជា​សហគមន៍​ចំនួន​៥៨​គ្រួសារ​រីឯ​គូទំនាស់​ម្ខាង​ទៀត​ចំនួន​១៨​គ្រួសារ​គឺជា​អ្នក​នៅក្រៅ​សហគមន៍​។​ប៉ុន្តែ​ពួកគាត់​បានមក​ដណ្តើម​កាន់កាប់ និង​កាប់​ទន្ទ្រានព្រៃ​យក​ដី​។​

​លោកនាយក​បានឱ្យដឹង​ទៀតថាៈ​បណ្តាលឱ្យ​ខាង​៥៨​គ្រួសារ​បានដាក់​ពាក្យបណ្តឹង​ជា​បន្ត​បន្ទាប់មក​អាជ្ញាធរ​ឱ្យជួយ​ដោះស្រាយ​ព្រោះ​បើ​បាត់បង់​ដី​ចំនួន​ជាង​១៦​ហិកតា​នេះ​គឺ​លែងមាន​ប្រភពទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​ពួកគាត់​។​ដោយ​ការ​ទំនាស់​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៦​គឺ​ខាង​អាជ្ញាធរ​បាន​ដោះស្រាយ​រាប់មិនអស់​តែ​ខាង​១៨​គ្រួសារ​នៅតែ​មិន​សុខចិត្ត​និង​បន្ត​កាប់​រាន​បន្ថែម​រហូត​ប​ច្ចុ​ប្បន្ន​។​

​លោក​សិលា​បាន​រំលឹក​ឱ្យដឹងថា​ដី​តំបន់​មេទឹក​សារាយ​ណ៍​នេះ​គឺមាន​ប្រវត្តិ​ជា​ដី​មេទឹក​របស់​រដ្ឋ​ជាមួយ​រយ​ឆ្នាំ​ហើយ​។​នៅ​ឆ្នាំ​១៩៩៤​ដី​នេះ​មាន​ទំហំ​៧៥​ហិកតា​បន្ទាប់មក​ក៏មាន​ការចែក​ចែក​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អស់​ចំនួន ៥៣ ហិកតា នៅសល់​ចំនួន ២២ ហិកតា គ្រប់គ្រង​ដោយ​ខាង ៥៨ គ្រួសារ​។​

​លោក​បាន​រំលឹក​បន្តថា ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ ក៏​លិចចេញ​ប្រជាពលរដ្ឋ​ខាង​សហគមន៍​ចំនួន ១៨ គ្រួសារ គឺ​ក្នុងនោះ​មាន​មេភូមិ​តាំងគោក​ម្នាក់​ដែរ បាន​ចូលមក​ទន្ទ្រាន​កាន់កាប់​លើដី ២២ ហិកតា​នេះ​។កាលនោះ​ខាង​អាជ្ញាធរខេត្ត​បាន​ចុះទៅ​ដោះស្រាយ​គឺ​បានសម្រេច​កាត់​ដី​ទំហំ​ប្រាំមួយ​ហិកតា​ឱ្យ​ខាង​១៨​គ្រួសារ​។​ប៉ុន្តែ​ខាង​១៨​គ្រួសារ​ហើយ​ដី​នោះបាន​បន្ត​រួញ​នៅសល់​ទំហំ​១៦,០៨០៣​ហិកតា​គឺ​អ្នក​ខាង​១៨ គ្រួសារ​មិន​ព្រម ដោយបាន​បន្ត​ដណ្តើម​កា់ន់កាប់​លើដី​នៅ​ជាង ១៦​ហិកតា​នោះ​បន្ថែមទៀត​។​

លោក​បាន​រំលឹក​បន្ថែមថា​ចំណែក​ឯខាង​ប្រជាពលរដ្ឋ​៥៨​គ្រួសារ​នៅតែ​បន្ត​ប្តឹង​ជា​បន្តបន្ទាប់​មកកាន់​អាជ្ញាធរ​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​។ ហេតុនេះ​ទើប​នៅ​ព្រឹក​ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០២០ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោក ដួង តារា ប្រធាន​ក្រុមការងារ​របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី បាន​ដឹកនាំ​មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ​ទៅ​ដី​ទំនាស់​ខាងលើ​ដើម្បី​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​៕S/​

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace