Cambodia

តុលាការ​ឃុំខ្លួន​បុរស​ម្នាក់​ដែល​បាន​ផ្សព្វផ្សាយ​លក់​កាំភ្លើង គ្រប់​ប្រភេទ​តាម​បណ្ដាញ​សង្គម​

ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ម្នាក់​ដែល​បាន​ផ្សព្វផ្សាយ​លក់​កាំភ្លើងខ្លី​ទំនើប កាំភ្លើង​បាញ់​សត្វ និង កាំភ្លើង​ហ្គាស​គ្រប់​ប្រភេទ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់​ពីបទ​លក់ និង​ចរាចរណ៍​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​។​

​បុរស​រូបនេះ​ឈ្មោះ អ៊ា​ន សម្បត្តិ អាយុ​៣២​ឆ្នាំ បាន​ត្រូវ​កម្លាំង​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ទូរគមនាគមន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែតុលា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ទួល​ស្រងាំ ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក​ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ​សមត្ថកិច្ច​បានបញ្ជាក់ ថា​បុរស​រូបនេះ​បាន​បង្កើត គណនី​ហ្វេ​ស​ប៊ុ​ក ជាច្រើន ដែល​សុទ្ធតែជា គណនី​ក្លែងក្លាយ ហើយ​បានធ្វើការ​ផ្សព្វផ្សាយ​លក់​កាំភ្លើងខ្លី​ទំនើបៗ កាំភ្លើង​បាញ់​សត្វ និង កាំភ្លើង​ហ្គាស​គ្រប់​ប្រភេទ ដោយ​ធ្វើការ​នាំចូល​ពី​ប្រទេសជិតខាង​យកមក​លក់​ក្នុង​ទឹកដី​កម្ពុជា​តែម្ដង ។​

​សមត្ថកិច្ច​បាន​អះអាងថា​ក្នុងចំណោម​គណនី​ហ្វេ​ស​ប៊ុ​ក​គេ​ទាំងនេះ​មាន​គណនី​ខ្លះ​គឺ​ប្រើ​សម្រាប់​បោកប្រាស់​អ្នកទិញ​តែម្ដង គឺ​នៅពេលដែល​កម្មង់​ទិញ​ឥ​វ៉ាន់​ហើយ គេ​តម្រូវ​ឲ្យ​អ្នកទិញ​វេរ​លុយ​ឱ្យគេ​ទាំងអស់ ហើយ​ភាគច្រើន​គេ​មិនបាន​ផ្ដល់​ទំនិញ​ឲ្យ​នោះទេ ។​

​ចំពោះមុខ​សមត្ថកិច្ច​បុរស​រូបនេះ​បាន​សារភាពថា​តាំងពី​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នា​២០១៩​រហូតមកដល់​បច្ចុប្បន្ន​នេះ​ខ្លួន​លក់​កាំភ្លើង​បាន​ចំនួន​១៣​ដើម​ហើយ​តែ​ខ្លួន​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកទិញ​ទាំង​នោះទេ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្តេជ្ញា​ថា នឹង​បន្ត​បោសសម្អាត​ការជួញដូរ​ខុសច្បាប់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​បន្តទៀត និង សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លេង​តាម​បណ្ដាញ​សង្គម រាយការណ៍​មក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តាមរយៈ​ផេ​ក​របស់​នាយកដ្ឋាន៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

A Preston player who twice touched an opponent's genitals was disqualified for 3 matches for aggressive behavior
Atalanta Director: everything is fine with Miranchuk, there are no symptoms of coronavirus
Kovid mocks the Latvian championship: the team got only 8 people (but still did not finish the match)
Gerard Pique: We all hope that Messi will stay at Barca
Agent of coronavirus from the Beginning: I feel fine. A test is a test
Barcelona has reached an agreement in principle with the players to reduce salaries. The club will save 122 million euros
Barca presidential candidate farre: We need to get Neymar back. He also wants to move