Cambodia

វៀតណាមបន្តរកឃើញការឆ្លងកូវីដក្នុងសហគមន៍១០ករណីទៀតនៅព្រឹកនេះ

ករណីជំងឺកូវីដ១៩ថ្មីចំនួន១០ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសវៀតណាមនៅព្រឹកថ្ងៃអង្គារនេះ។

មនុស្ស៧នាក់គឺមកពីទីក្រុងភាគកណ្តាលដែលមានអាយុចន្លោះពី៣០ទៅ៦៨ឆ្នាំ។ ម្នាក់ជាបុគ្គលិកពេទ្យនៅមន្ទីរពេទ្យមួយនិង៥នាក់ទៀតជាអ្នកជំងឺ។ ករណីផ្សេងទៀតសំដៅទៅលើមនុស្សម្នាក់ដែលកំពុងស្ថិតនៅក្នុងការសង្កេតរួចទៅហើយដែលបានទាក់ទងជាមួយអ្នកធ្វើតេស្តវិជ្ជមាន។

មនុស្ស៣នាក់ផ្សេងទៀតដែលបានធ្វើតេស្តវិជ្ជមានគឺមកពីខេត្ត Quang Nam ដែលមានអាយុចន្លោះពី៣៥ទៅ៦៧ឆ្នាំ។ ម្នាក់ជាអ្នកជំងឺនៅមន្ទីរពេទ្យនិងពីរនាក់ទៀតបានទាក់ទងជិតស្និទ្ធជាមួយអ្នកមានករណីវិជ្ជមានដែលក៏ជាអ្នកជំងឺនៅមន្ទីរពេទ្យផងដែរ។

កាលពីថ្ងៃអង្គារ គណៈកម្មាធិការជាតិការពារនិងគ្រប់គ្រងជំងឺកូវីដ១៩បាននិយាយថា ចំនួនសរុបនៃការឆ្លងដែលបានបញ្ជាក់នៅក្នុងប្រទេសវៀតណាមបានឈានដល់៦៥២ករណីដោយក្នុងនោះមាន៣០៧ករណីគឺជាករណីនាំចូល។

ករណីឆ្លងជាសហគមន៍ចំនួន២០៥ករណីត្រូវបានគេរកឃើញនិងភ្ជាប់ទៅនឹងទីក្រុង Da Nang ចាប់តាំងពីថ្ងៃទី២៥ខែកក្កដាមក៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Vietnam Insider

Football news:

Barcelona's Interest in Isak Increased after Koeman's appointment. Larsson has a high opinion of the player (Mundo Seportivo)
Manuel Pellegrini: When you play against Real Madrid and var, it's too much
PSV and Porto are Interested in Barcelona midfielder PUC. He doesn't want to leave the club
Puyol about Barcelona: If we want to win the championship, we need to perform very well
Schalke sacked Wagner. The team has not won the Bundesliga since January
Iacini on 3:4 with Inter: Even a draw would be an unfair result, given how many chances Fiorentina created
Ramos Pro 3:2 with Betis: the Referee tried his best and didn't do anything intentionally