ដោយៈសរិទ្ធ/បន្ទាយមានជ័យៈយុវជនម្នាក់បានបើកម៉ូតូជ្រុលទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់កាលពីម៉ោងជាង១០យប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសូរិយាថ្មីឃុំកូបស្រុកអូរជ្រៅ ។
មន្ត្រីនគរបាលស្រុកអូរជ្រៅបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះខុន រតន: អាយុ២២ឆ្នាំរស់នៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងដោយបើកមានល្បឿនលឿន មិនពាក់មួកសុវត្ថិភាព បានបុករថយន្តធុនធំក្នុងទិសដៅស្របគ្នាពីក្រោយ បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្ត បានបើកគេចខ្លួនបាត់៕